នៅក្នុងសន្និសីទនេះ តំណាងសហគ្រាសបានចែករំលែកថា បរិយាកាសអាជិវកម្មនៅវៀតណាមនិយាយរួម និងនៅរដ្ឋធានីនិយាយដោយឡែក ត្រូវបានកែលម្អយ៉ាងខ្លាំង ដើម្បីគាំទ្រដល់សកម្មភាពផលិតកម្មនិងអាជីវកម្មនៅមណ្ឌលឧស្សាហកម្ម។
ប្រធានក្រុមប្រឹក្សាគ្រប់គ្រងបណ្តាមណ្ឌលឧស្សាហកម្ម និងកែច្នែនៅទីក្រុងហាណូយ លោក Le Quang Long បានថ្លែងនៅក្នុងសន្និសីទ។ រូបថត៖ nguoihanoi.vn |
នៅទីក្រុងហាណូយ បច្ចុប្បន្នមានមណ្ឌលឧស្សាហកម្មចំនួន ១០ ដែលកំពុងដំណើរការ។ មណ្ឌលឧស្សាហកម្មបានទាក់ទាញគម្រោងវិនិយោគចំនួន ៧៣៣ ដែលមានដើមទុនចុះបញ្ជីសរុបជិត ៩,៣ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះមានគម្រោងវិនិយោគបរទេស (FDI) ចំនួន ៣១០ ដែលមានទុនចុះបញ្ជីចំនួន ៧,៤ ពាន់លានដុល្លារ។ បណ្តាមណ្ឌលឧស្សាហកម្មនៅទីក្រុងហាណូយបានទាក់ទាញវិនិយោគិនមកពីប្រទេសនិងតំបន់ដែនដីចំនួន ២៧។ នេះជាការបង្ហាញយ៉ាងច្បាស់អំពីសក្តានុពលនិងភាពទាក់ទាញរបស់មណ្ឌលឧស្សាហកម្មនៅទីក្រុងហាណូយក្នុងក្រសែភ្នែកវិនិយោគិនទាំងក្នុងស្រុកនិងបរទេស។ ក្រសួងផែនការ និងវិនិយោគបន្តរួមដំណើរជាមួយទីក្រុងហាណូយ មណ្ឌល ឧស្សាហកម្មហាណូយនិងសហគមន៍ធុរកិច្ចដើម្បីបង្កើតបរិយាកាសធុរកិច្ចនិងវិនិយោគប្រកបដោយអំណោយផលបំផុត៕

