គណៈកម្មាធិការប្រជាជនទីក្រុងហាណូយប្រគល់ប័ណ្ណសរសើរដល់បុគ្គល និងសហគ្រាសឆ្នើម។ រូបថត៖ baotintuc.vn |
ថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រី លោក Nguyen Chi Dung បានស្នើរឱ្យសហគ្រាសនិងសហគ្រិននៅរដ្ឋធានី បង្កើនសមត្ថភាពគ្រប់គ្រង តម្លាភាពប្រតិបត្តិការ កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង តភ្ជាប់ប្រសិទ្ធភាពអាជីវកម្មជាមួយនឹងការទទួលខុសត្រូវសង្គម; កំណត់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ; ម្ចាស់ការចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃសកល បំពេញតាមស្តង់ដារអន្តរជាតិ។
“រដ្ឋាភិបាលវៀតណាមជានិច្ចកាលកំណត់សហគ្រាសជាចំណុចកណ្តាលនៃដំណើរការអភិវឌ្ឍន៍ ជាមុខសញ្ញាដែលត្រូវបានបម្រើ អមដំណើរនិងការស្ថាបនា។ ជាមួយនឹងប្រពៃណី Thang Long- Hanoi ដោយមានភាពវៃឆ្លាត ភាពក្លាហាន និងសេចក្តីប្រាថ្នារបស់សហគមន៍ធុរកិច្ច ខ្ញុំជឿជាក់ថាសហគមន៍ធុរកិច្ចនៃរដ្ឋធានីនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា រួមចំណែកកាន់តែធំធេងដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាពរបស់ប្រទេសជាតិ”។
បុគ្គលនិងអង្គភាពចំនួន ១១៨ ត្រូវបានលើកតម្កើងគឺជាសហគ្រាសនិងសហគ្រិនឆ្នើម ដែលមានសមិទ្ធផលលេចធ្លោក្នុងសកម្មភាពផលិតកម្មនិងអាជីវកម្ម បង្កើតការងារធ្វើ និងរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រដ្ឋធានី៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

