នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Borje Ekholm ប្រធាន និងជាអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Ericsson។ (រូបថត៖ VNA) |
រីឯខ្លួនវិញ ប្រធានសម្ព័ន្ធក្រុមហ៊ុន Ericsson បានអះអាងថា ទីផ្សារវៀតណាម មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ Ericsson; អះអាងបន្តកិច្ចសហប្រតិបត្តិការ ជាមួយវៀតណាម ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅវៀតណាម។ ប្រធានសម្ព័ន្ធក្រុមហ៊ុន Ericsson ក៏បានសង្កត់ធ្ងន់ថា សម្ព័ន្ធក្រុមហ៊ុនចង់ជ្រើសរើសវៀតណាម ដោយសារបានឃើញការប្តេជ្ញាចិត្តរបស់រដ្ឋា ភិបាលវៀតណាមចំពោះឌីជីថលភាវូបនីយកម្ម ហើយសហគ្រាសវៀតណាមមាន សេចក្តីប្រាថ្នា និងវិស្វករវៀតណាមមានសក្តានុពលខ្លាំង។ លោក Borje Ekholm បាន និយាយថា លោកនឹងពិភាក្សាយ៉ាងជាក់លាក់ជាមួយដៃគូអំពីឱកាសសហប្រតិបត្តិការ នាពេលខាងមុខ៕

