គណៈកម្មាធិការរៀបចំបានលើកតម្កើងដល់បុគ្គលដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត (រូបថត៖ Nguyen Cuc/TTXVN)

នាព្រឹកថ្ងៃទី ១៣ មិថុនា គណៈកម្មាធិការដឹកនាំការបរិច្ចាគឈាមស្ម័គ្រចិត្តទីក្រុងហាណូយបានរៀបចំកម្មវិធីលើកតម្កើងអ្នកបរិច្ចាគឈាមឆ្នើមឆ្នាំ ២០២៥ ដោយតបស្នងដល់ក្រុមនិងបុគ្គលចំនួន ១១៣ នាក់ ដែលបានរួមចំណែកជាច្រើនក្នុងចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ ជាមួយនឹងលទ្ធផលទទួលបានពីការបរិច្ចាគឈាមប្រចាំឆ្នាំ ទីក្រុងហាណូយតែង តែជាអង្គភាពនាំមុខគេក្នុងប្រទេសក្នុងចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។

នៅខេត្ត Quang Ninh គណៈកម្មាធិការដឹកនាំខេត្តសម្រាប់ការបរិច្ចាគឈាមស្ម័គ្រចិត្តខេត្ត Quang Ninh ឆ្នាំ ២០២៥ បានរៀបចំកម្មវិធីដំណើរក្រហមដោយប្រធានបទ “ដំណក់ក្រហមនៃតំបន់ដីរ៉ែ - តភ្ជាប់ដំណក់ ឈាមវៀតណាម” រួមជាមួយនឹងពិធីលើកតម្កើងអ្នកបរិច្ចាគឈាមស្ម័គ្រចិត្តឆ្នើមនៅខេត្ត Quang Ninh ឆ្នាំ ២០២៥។ លោក Vu Hong Hai ប្រធានសមាគមកាកបាទក្រហមខេត្ត Quang Ninh អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំ ការបរិច្ចាគឈាម ស្ម័គ្រចិត្តខេត្ត Quang Ninh បានចែករំលែកថា៖ “Quang Ninh បានរួមណើរជាមួយកម្មវិធី ដំណើរក្រហមអស់រយៈពេល ១០ ឆ្នាំ។ កម្មវិធីនេះបានហួសពីកម្មវិធីបរិច្ចាកឈាមធម្មតា ដើម្បីក្លាយជាចលនាមហាជនដោយការយល់ដឹងដោយខ្លួនឯង បរិមាណឈាម និងគុណភាពតែងតែខ្ពស់ជាង។ ការលើកតម្កើង និងកោតសរស់រដល់អ្នកបរិច្ចាគឈាមឆ្នើម គឺជាខ្លឹមសារដ៏សំខាន់ពោរពេញដោយអត្ថន័យនិងលក្ខណៈមនុស្សធម៌”។

នាថ្ងៃដដែល គណៈកម្មាធិការដឹកនាំចលនាបរិច្ចាគឈាមស្ម័គ្រចិត្តខេត្ត Dak Lak បានរៀបចំសន្និសិទមួយដើម្បីលើកតម្កើងល់អ្នកបរិច្ចាកឈាមឆ្នើមចំនួន ៥៣ នាក់ ក្នុងនោះមានអ្នកដែលបានបរិច្ចាគឈាមចំនួន ៤៣ ដង។ មនុស្សជាច្រើនបានបរិច្ចាគឈាម ច្រើនជាង ២០ ដង រួមទាំងអ្នកដែលមានឈាមកម្រប្រភេទ RH-... ផងដែរ៕