ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីស្ថានភាពនៃការដោះស្រាយការលំបាក និងឧបសគ្គសម្រាប់គម្រោងដែលនៅតែជាប់គាំង លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យខុទ្ទកាល័យរដ្ឋាភិបាលនិងក្រសួងហិរញ្ញវត្ថុ សម្របសម្រួលជាមួយក្រសួង វិស័យ និងមូលដ្ឋាន ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ង្វៀន វ៉ាន់ថាំង ដើម្បីសុក្រឹត្យសេចក្តីព្រាងរបាយការណ៍របស់រដ្ឋាភិបាល ដាក់ជូនស្ថាប័នមានសមត្ថកិច្ច ស្តីពីស្ថានភាព និងលទ្ធផលនៃការដោះស្រាយការលំបាកនិងឧបសគ្គសម្រាប់គម្រោងដែលនៅតែជាប់គាំង; ហើយទន្ទឹមនឹងនោះ ប្រមូលមតិយោបល់លើការពង្រីកវិសាលភាព និងមុខសញ្ញានៃការដោះស្រាយឧបសគ្គ សម្រាប់គម្រោងដែលមានភាពជាប់គាំងរយៈពេលវែង ដើម្បីនាំយកធនធានមកបម្រើការអភិវឌ្ឍន៍ ជៀសវាងការខ្ជះខ្ជាយធនធានរបស់រដ្ឋ ប្រជាជន និងសហគ្រាស។
មានមតិដឹកនាំការសុក្រឹត្យបទបញ្ញាតិការងាររបស់រដ្ឋាភិបាល និងបំពេញស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំរបស់រដ្ឋាភិបាលស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងគម្រោងលេខ ០៦ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យក្រសួង វិស័យ និងស្ថាប័នពាក់ព័ន្ធ បំពេញឯកសារទាំងនេះ ហើយដាក់ជូនថ្នាក់ដឹកនាំរដ្ឋាភិបាល ដើម្បីពិចារណានៅសប្តាហ៍ខាងមុខ។ ក្នុងនោះ បទបញ្ញាតិការងាររបស់រដ្ឋាភិបាលត្រូវតែផ្អែកលើមុខងារ និងភារកិច្ចដូចដែលបានកំណត់ដោយបក្ស និងច្បាប់របស់រដ្ឋ ទន្ទឹមនឹងនោះ ត្រូវផ្លាស់ប្តូរថ្មីការគិត និងវិធីសាស្រ្តដើម្បីលើកកម្ពស់សុពលភាព និងប្រសិទ្ធភាពនៃក្បាល់ម៉ាស៊ីន តាមការណែនាំរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៕
