ឯកអគ្គរដ្ឋទូត-ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅសហភាពអឺរ៉ុប (EU) លោក Nguyen Van Thao (ខាងឆ្វេង) និងលោក Janusz Wojciechowski ឧត្តមស្នងការទទួលបន្ទុកកសិកម្មនៃសហភាពអឺរ៉ុប។ (រូបថត៖ TTXVN) |
លោកឯកអគ្គរដ្ឋទូត Nguyen Van Thao បានសង្កត់ធ្ងន់ថា វៀតណាមចាត់ទុក EU ជាដៃគូសំខាន់មួយក្នុងចំណោមដៃគូសំខាន់ជួរមុខ ហើយត្រៀមខ្លួនជាស្រេច ពង្រីកកិច្ចសហប្រតិបត្តិការជាមួយ EU បន្ថែមទៀត។ លោកឯកអគ្គរដ្ឋទូតបានស្នើឲ្យ ភាគីទាំងពីរពង្រីកគុណសម្បត្តិជាអតិបរមាដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងវៀតណាម និង EU (EVFTA) នាំមកជូនដើម្បីពន្លឿនពាណិជ្ជកម្មកសិផល ក្នុង នោះ EU នឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលថែមទៀតសម្រាប់កសិផលវៀតណាមក្នុងការជ្រៀតចូលទីផ្សារ EU។ វៀតណាមក៏ត្រៀមខ្លួនជាស្រេចសហការជាមួយ EU ដើម្បីកសាងគំរូត្រីភាគីនៃខ្សែសង្វាក់ផ្គត់ផ្គង់កសិផលពេញលេញដើម្បីទប់ទល់នឹងហានិភ័យសន្តិសុខស្បៀងអាហារសកល។ វៀតណាមមានបំណងថា EU បន្តផ្ដោត សំខាន់លើការជំរុញការវិនិយោគចូលមកវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃកសិផល ព្រមទាំងបង្កើនការជួយឧបត្ថម្ភវៀតណាមក្នុងការអភិវឌ្ឍកសិកម្មតាមតំបន់ កសិកម្មស្អាត ចែករំលែកបទពិសោធន៍ក្នុងការកសាងក្រមស្ដង់ដារបច្ចេកទេសដើម្បីបំពេញតាមស្តង់ដាររបស់សហភាពអឺរ៉ុបផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
