ជិត៨ទស្សវត្សរ៍កន្លងទៅ សម្រាប់ប្រជាជននៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីនិយាយដោយឡែក និងប្រជាជនជប៉ុននិយាយរួម ការចងចាំអំពីការបាត់បង់និងភាពភ័យរន្ធត់នៅតែមានដដែល។ ជាពិសេស របួសផ្លូវចិត្តរបស់ជនរងគ្រោះដោយគ្រាប់បែកបរមាណូដែលមានសំណាងរស់រានមានជីវិត ឬការខូចខាត ការបាត់បង់ និងការឈឺចាប់របស់ពួកគេមិនអាចរៀបរាប់បានទេ។

ទីក្រុងណាហ្គាសាគីត្រូវបានបំផ្លិចបំផ្លាញបន្ទាប់ពីត្រូវបានវាយប្រហារដោយគ្រាប់បែកបរមាណូ។ រូបថត៖ History

ជនរងគ្រោះម្នាក់នៃការផ្ទុះបរមាណូនៅហ៊ីរ៉ូស៊ីម៉ាបានចែករំលែកថា៖ “តាំងពីយូរណាស់មកហើយ ប៉ុន្តែខ្ញុំមិនអាចបំភ្លេចបានទេ។ វានៅតែលេចឡើងយ៉ាងច្បាស់នៅចំពោះមុខខ្ញុំ។ រាត្រីមួយថ្ងៃមុននោះ ខ្ញុំដេកលើដៃម្តាយខ្ញុំ កាន់ដៃឪពុកខ្ញុំ ពួកយើងទាំងបីនាក់បានដេកជាមួយគ្នា ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺថា ជារាត្រីចុងក្រោយ។ ព្រឹកឡើងឪពុកម្តាយខ្ញុំទៅធ្វើការហើយមិនត្រឡប់មកវិញទេ។ មានសំឡេងផ្ទុះខ្លាំង។ ខ្ញុំនិងបងស្រីត្រូវបានកប់ក្នុងគំនរបាក់បែក។ បងស្រីខ្ញុំក៏បានលាចាកដែរ។ ខ្ញុំនៅសល់ម្នាក់ឯងរហូតមកដល់ថ្ងៃនេះ”។

ពិធីរំលឹកខួបសន្តិភាព និងគោរពវិញ្ញាណក្ខណ្ឌជនរងគ្រោះដោយគ្រាប់បែកបរមាណូនៅទីក្រុងហ៊ីរ៉ូស៊ីម៉ាឆ្នាំនេះ នៅតែត្រូវបានរៀបចំឡើងដូចធម្មតា ដើម្បីបង្ហាញសារនៃក្តីប្រាថ្នាសន្តិភាព។ ហើយសារដែលជប៉ុនចង់ផ្ញើទៅកាន់ពិភពលោកគឺ៖ ដរាបណាពិភពលោកមានអាវុធនុយក្លេអ៊ែរ ហានិភ័យនៃគ្រោះសោកនាដកម្មនៅតែមាន ហើយការឈឺចាប់នឹងមិនមែនជារបស់នរណាម្នាក់ឡើយ។ ពិភពលោកត្រូវដកមេរៀនពីសោកនាដកម្មនៅហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី៕