គំនរបាក់បែកបន្ទាប់ពីជម្លោះនៅ ទីក្រុង Khan Younis តំបន់ហ្គាហ្សា។ រូបថត៖ REUTERS/Ramadan Abed |
មុននេះ នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងម៉ៃអាមីកាលពីចុងសប្តាហ៍មុន រវាងបេសកជនពិសេសអាមេរិក លោក Steve Witkoff, រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Badr Abdelatty, រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan, និងនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman Al Thani មន្ត្រីជាន់ខ្ពស់មកពីប្រទេសមជ្ឈិមបូព៌ាទាំងបីបានស្នើកិច្ចព្រមព្រៀងជាមួយហាម៉ាស ដែលក្រោមកិច្ចព្រមព្រៀងនេះ ចលនានេះនឹងរំសាយអាវុធធុនធ្ងន់របស់ខ្លួន ដោយរក្សាទុកតែអាវុធស្រាលប៉ុណ្ណោះ។
នៅថ្ងៃដដែលនោះ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas បានបញ្ជាក់ថា អាជ្ញាធរប៉ាឡេស្ទីនត្រៀមខ្លួនរួចជាស្រេចសហការជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីសម្រេចបាននូវសន្តិភាពដ៏ទូលំទូលាយនិងយុត្តិធម៌ ស្របតាមសេចក្តីសម្រេចអន្តរជាតិនិងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis នៅទីក្រុង Ramallah កាលពីម្សិលមិញ លោក Abbas បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការអនុវត្តផែនការរបស់លោក Trump និងសេចក្តីសម្រេចលេខ ២៨០៣ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយអនុវត្តបទឈប់បាញ់នៅហ្គាហ្សា សម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌ ធានាការដកកងទ័ពអ៊ីស្រាអែល និងអនុញ្ញាតឱ្យអាជ្ញាធរប៉ាឡេស្ទីនទទួលខុសត្រូវ និងពន្លឿនកិច្ចខិតខំប្រឹងប្រែងស្ថាបនាហ្គាហ្សាឡើងវិញ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

