រីឯខ្លួនវិញ នៅក្នុងការប្រកាសជាផ្លូវការលើកដំបូងបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានព្រមានប្រជាជនលីបង់នៅក្នុងតំបន់ភាគខាងត្បូងកុំឱ្យប្រញាប់ប្រញាល់ត្រឡប់ទៅផ្ទះវិញរហូតដល់មានការប្រកាសជាផ្លូវការ។
អង្គការសហប្រជាជាតិរួមជាមួយប្រទេសជាច្រើន និងអង្គការអន្តរជាតិបានស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងប្រទេសលីបង់ ដោយចាត់ទុកនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបញ្ចប់ការប្រយុទ្ធគ្នាអស់រយៈពេល ជិត ១៤ ខែរវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសបូឡា៕
