នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងគណៈប្រតិភូធុរកិច្ចអាកាសចរណ៍អវកាស ការពារជាតិ និងសន្តិសុខរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC)។ (រូបថត៖ TTXVN)

នាយប់ថ្ងៃទី ១៨ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបគណៈប្រតិភូធុរកិច្ចអាកាសចរណ៍អវកាស ការពារជាតិ និងសន្តិសុខរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម ក្នុងឱកាសនៃការតាំងពិព័រណ៍ការពារជាតិអន្តរជាតិលើកទី២ ឆ្នាំ២០២៤ ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាម។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ USABC និងសហគ្រាសអាមេរិកបន្តផ្លាស់ប្តូរនិងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារ អង្គការ ព្រមទាំងសហប្រតិបត្តិការជាមួយសម្ព័ន្ធក្រុមហ៊ុន សហគ្រាសរដ្ឋ និងឯកជនរបស់វៀតណាម; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការផ្ទេរបច្ចេកវិទ្យា ការវិនិយោគ ការផលិតនៅវៀតណាម ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់ផ្នែកដែលទើបលេចចេញ និងផ្តល់ជំនួយដើមទុនផងដែរ។ រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចដើម្បីកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម; បង្កើតលក្ខខណ្ឌអំណោយ
ផលបំផុតដើម្បីភាពជោគជ័យរបស់សហគ្រាសអាមេរិកនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ USABC និងសហគ្រាសអាមេរិក នឹងលើកមតិជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរ; ទទួលស្គាល់ក្នុងពេលឆាប់ៗនូវបទប្បញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ហើយដកវៀតណាមចេញពីបញ្ជីឈ្មោះនៃការការរឹតត្បិតការនាំចេញបច្ចេកវិទ្យាខ្ពស់។

សមាជិកគណៈប្រតិភូបានអះអាងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានទំហំធំ ហើយអះអាងថានឹងបន្តជួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ មានបំណងចង់បន្តលើកកំពស់តួនាទីជាស្ពានរវាងប្រទេសទាំងពីរ ហើយនឹងពង្រីកការវិនិយោគ ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូវៀតណាម រួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាព៕