យោងតាមបទប្បញ្ញត្តិក្នុងសេចក្តីសម្រេចចិត្តលេខ ១៣០/២០២០ របស់រដ្ឋសភានីតិកាលទី១៤ ស្តីពីការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប កម្លាំងដែលត្រូវបានបញ្ជូនទៅចូលរួមកងកម្លាំងរក្សាសន្តិភាពអ.ស.ប រួមមាន៖ នាយទាហាន យោធិនអាជីព យុទ្ធជន និងអង្គភាពចំណុះក្រសួងការពារប្រទេស; នាយទាហាន នាយទាហានរង មន្ត្រីបច្ចេកទេស និងអង្គភាពនានានៃក្រសួងនគរបាល។ នៅក្នុងសេចក្តីព្រាងច្បាប់នេះ រដ្ឋាភិបាលបានស្នើឱ្យបន្ថែមបទប្បញ្ញត្តិស្តីពីជនស៊ីវិលដែលត្រូវបានបញ្ជូនទៅចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប រួមមាន៖ កម្មាភិបាល មន្ត្រី និងបុគ្គលិករដ្ឋ។
នាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានបង្ហាញសេចក្តីព្រាងច្បាប់ស្តីពីការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ រូបថត៖ Ngoc Anh/VOV 5

ចាប់ពីឆ្នាំ ២០១៤ រហូតមកដល់ពេលនេះ វៀតណាមបានបញ្ជូននាយទាហាននិងយុទ្ធជនជាង១.០០០នាក់នៃក្រសួងការពារប្រទេសនិងក្រសួងនគរបាលទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប។ រដ្ឋមន្ត្រីក្រសួងការពារប្រទេស លោក Phan Van Giang បានអះអាងថា៖ “កងកម្លាំងរក្សាសន្តិភាពរបស់វៀតណាមបានបំពេញបេសកកម្មប្រកបដោយជោគជ័យ ទទួលបានការវាយតម្លៃខ្ពស់ពីអ.ស.ប និងសហគមន៍អន្តរជាតិ។ ការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.បបានជួយវៀតណាមពង្រឹងសមាហរណកម្មអន្តរជាតិ ដោយបង្ហាញថា វៀតណាមជាសមាជិកមានទំនួលខុសត្រូវរបស់សហគមន៍អន្តរជាតិ លើកកំពស់ឋានៈ និងកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ”

តាមការគ្រោងទុក រដ្ឋសភានឹងពិចារណានិងអនុម័តលើច្បាប់ស្តីពីការចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប នៅសម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥។ ការចេញផ្សាយច្បាប់នេះ សំដៅរៀបចំគ្រឹះស្ថានគោលនយោបាយនិងគោលការណ៍ណែនាំរបស់បក្ស និងបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ស្របតាមធម្មនុញ្ញអ.ស.ប និងសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិក៕