ក្នុងសិក្ខាសាលា លោកស្រី Megan Lim នាយិកាផ្នែកសេដ្ឋកិច្ច Access Partnership (អង្គការស្រាវជ្រាវអន្តរជាតិស្តីពីពាណិជ្ជកម្មអេឡិចត្រូនិក) បានឲ្យដឹងថា កាលពីឆ្នាំមុន តម្លៃប្រាក់ការនាំចេញពាណិជ្ជកម្មអេឡិចត្រូនិក របស់វៀតណាមសម្រេចបាន ៨៦ ពាន់ពាន់លានដុង (ប្រហែល ៣,៥ ពាន់លានដុល្លារ)។ គេរំពឹងថានៅឆ្នាំ ២០២៨ តម្លៃនេះនឹងកើនឡើង ១.៦ ដង ដោយទទួលបាន ១៤៥.២ ពាន់ពាន់លានដុង (ប្រហែល ៥.៨ ពាន់លានដុល្លារអាមេរិក)។
រូបថត៖ Uyên Hương/TTXVN |
នៅក្នុងសិក្ខាសាលានេះដែរ តំណាង VECOM បានប្រកាសរបាយការណ៍សន្ទស្សន៍ពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមឆ្នាំ ២០២៤។ តាមនោះ ក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មអេឡិចត្រូនិកបានកើនឡើងជាង ២៥% បើធៀបនឹងឆ្នាំ ២០២២ និងសម្រេចបាន ២៥ ពាន់លានដុល្លារ; ក្នុងនោះ ទំហំនៃការលក់រាយតាមអ៊ីនធឺណិតសម្រេចបាន ១៧,៣ ពាន់លានដុល្លារអាមេរិក ពាណិជ្ជកម្មតាមអេឡិចត្រូនិកស្រូបយក១០% នៃការលក់រាយទំនិញសរុបនិងចំណូលពីសេវាកម្មអតិថិជន។ របាយការណ៍ក៏បានឲ្យដឹងថា មាននិន្នាការធំចំនួនពីរនៅក្នុងពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមក្នុងឆ្នាំនេះ ដែលក្នុងនោះ ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន គឺជានិន្នាការជៀសមិនរួច៕

