ដោយដកស្រង់ប្រភពសន្តិសុខ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ក្រោយកើតហេតុ បុរសអាយុ ២២ឆ្នាំ បានបង្ហាញចំពោះសមត្ថកិច្ច ហើយបានសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់ជនរងគ្រោះទី ៥ នៅក្នុងក្រុងក្បែរនោះ ក្នុងថ្ងៃដដែល។ សមត្ថកិច្ចបានចុះឆែកឆេររកឃើញអាវុធ៣ដើមនៅក្នុងរថយន្តរបស់ជនរងគ្រោះ ។ ការស៊ើបអង្កេតកំពុងដំណើរការ។

Loon-Plage ស្ថិតនៅចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីប៉ុស្តិ៍អង់គ្លេស ហើយមានជំរុំជនភៀសខ្លួននៅទីនេះ។ បច្ចុប្បន្ន ទាំងក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ មិនទាន់ធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍ខាងលើនេះនៅឡើយ៕