ជាពិសេស លទ្ធផលនៃការស្ទង់មតិរបស់សាកលវិទ្យាល័យ Emerson ដែលបានប្រកាសនាថ្ងៃទី ១៨ ខែកក្កដា បានបង្ហាញថា ៤៦% នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះបានគាំទ្របេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក Donald Trump និង ៤២% បានគាំទ្រប្រធានាធិបតី Joe Biden ខណៈដែលម្ចាស់ឆ្នោតចំនួន ១២% មិនទាន់ជ្រើសរើសនរណាម្នាក់ទេ។ លទ្ធផលនេះបានបង្ហាញថា អត្រាគាំទ្ររបស់លោក Biden បានថយចុះ ២% ហើយអត្រាគាំទ្រលោក Trump នៅតែដដែល បើធៀបនឹងការស្ទង់មតិកាលពីដើមខែនេះ។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក Donald Trump រងការធ្វើឃាតក្នុងអំឡុងពេលយុទ្ធនាការឃោសនាការបោះឆ្នោតក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃទី ១៣ ខែកក្កដា។ លោក Trump ក៏កំពុងនាំមុខលោក Biden ចំនួន៥% នៅក្នុងរដ្ឋសមរភូមិដូចជារដ្ឋ Wisconsin រដ្ឋ Pennsylvania និងរដ្ឋ Nevada នាំមុខ៦%នៅក្នុងរដ្ឋ Georgia និង ៧% នៅរដ្ឋ North Carolina និងរដ្ឋ Arizona ៕
