លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Jensen Huang ប្រធាននិងជាអគ្គនាយកNvidia ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ AI នៅវៀតណាម។(រូបថត៖ Duong Giang/TTXVN) |
នាថ្ងៃដដែល គេហទំព័រ opengovasia.com (សិង្ហបុរី) បានឲ្យដឹងថា ការដែល សមាគមសូហ្វវ៉ែនិងសេវាបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) ប្រកាសបង្កើត គណៈកម្មាធិការសីលធម៌ AI បានពង្រឹងឋានៈរបស់វៀតណាម ដូច អ្នកត្រួសត្រាយ មួយក្នុងការកសាងគោលនយោបាយ AI ប្រកបដោយការទទួលខុសត្រូវ។ សាស្ត្រាចារ្យ Yoshua Bengio ស្ថាបនិកវិទ្យាស្ថានស្រាវជ្រាវ AI Mila (កាណាដា) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ហើយបានហៅនេះជា ការបោះជំហានទៅមុខដ៏សំខាន់ ដើម្បីធានាថា AI នៅវៀតណាមនឹងគោរពតាម ស្តង់ដារសកលអំពីតម្លាភាព គណនេយ្យភាព និងផលប្រយោជន៍សង្គម៕

