ការសម្ដែងមួយឈុតនៅក្នុងការប្រគុំតន្ត្រី។ (រូបថត៖ កាសែតក្វាងនិញ) |
ការប្រគំតន្ត្រីនេះត្រូវបានរៀបចំឡើងយ៉ាងប្រណិត សម្បូរទៅដោយលក្ខណៈសិល្បៈ ដែលនាំទស្សនិកជនវិលត្រឡប់ទៅរកការចងចាំអំពីស្រុក Van Don ក្នុងអតីត កាល រហូតដល់ជីវភាពសម័យទំនើបនៃតំបន់ពិសេស Van Don នាសព្វថ្ងៃ ដោយ បង្ហាញពី តំបន់ Van Don ដ៏ពោរពេញដោយសេចក្តីប្រាថ្នាអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី ឆ្ពោះទៅសម្រេចគោលដៅកសាងតំបន់ពិសេស Van Don ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច សមុទ្រដ៏ស្វាហាប់ និងពហុវិស័យ ដែលជាតំបន់សេដ្ឋកិច្ចពិសេសជំនាន់ថ្មីរបស់ ប្រទេសទាំងមូល។
មិនត្រឹមតែជាកម្មវិធីសិល្បៈដ៏វិសេសវិសាលប៉ុណ្ណោះទេ ការប្រគំតន្ត្រី "Van Don - ដំណើរថ្មី តន្ត្រីតភ្ជាប់" គឺជាឱកាសមួយដើម្បីផ្សព្វផ្សាយអំពីតម្លៃវប្បធម៌ និងមនុស្ស Van Don ព្រមទាំងបំផុសមោទនភាព ជំនឿជាក់ និងសេចក្តីប្រាថ្នាសម្រាប់ការកសាង Van Don ឲ្យរីកចម្រើនប្រកបដោយចីរភាពនិងសម្បូរទៅដោយអត្តសញ្ញាណ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

