សិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រសួង ផ្នែកនិងស្ថាប័នពាក់ព័ន្ធ ស្ថានបេសកកម្មការទូតបរទេសប្រចាំនៅវៀតណាម រួមជាមួយវាគ្មិន អ្នកប្រាជ្ញ និងអ្នកស្រាវជ្រាវជាច្រើនរូបក្នុងវិស័យច្បាប់សមុទ្រនិងមហាសាគរ។
ក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការ VSIL លោកស្រី Nguyen Thi Thanh Ha គណៈប្រតិភូបានពិភាក្សាពីទិដ្ឋភាពជាច្រើននៃកិច្ចព្រមព្រៀងនេះ។ នៅក្នុងវគ្គពិភាក្សា គណៈប្រតិភូបានសួរសំណួរជាច្រើន ដើម្បីបញ្ជាក់ពីការអនុវត្តកាតព្វកិច្ច វាយតម្លៃផលប៉ះពាល់បរិស្ថាន និងយន្តការហិរញ្ញវត្ថុ ការកសាងសមត្ថភាពនៅក្នុងកិច្ចព្រមព្រៀង BBNJ តាមនោះ វាគ្មិនបានផ្តល់ព័ត៌មានបន្ថែមអំពីគំរូឆ្នើមនៃគម្រោង កិច្ចសហប្រតិបត្តិការ និងការឧបត្ថម្ភសម្រាប់បណ្តាប្រទេស។
កិច្ចសន្ទនារំលឹកខួបលើកទី ៣០ ទិវាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រចូលជាធរមាន។ រូបថត៖ dangcongsan.vn |
សិក្ខាសាលានេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការបរទេស និងសមាគមច្បាប់អន្តរជាតិវៀតណាម ដើម្បីផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវអនុសញ្ញាស្តីពីច្បាប់សមុទ្រនិយាយរួម និងកិច្ចព្រមព្រៀង BBNJ និយាយដោយឡែក ទៅកាន់បណ្តាក្រសួង ផ្នែក និងស្ថាប័នក្នុងស្រុក ក៏ដូចជាអ្នកស្រាវជ្រាវច្បាប់អន្តរជាតិនៅវៀតណាម តាមនោះបញ្ជាក់យ៉ាងច្បាស់អំពីកាតព្វកិច្ចរបស់បណ្តាប្រទេស ក៏ដូចជាអត្ថប្រយោជន៍ពីយន្តការគាំទ្រនៅក្នុងកិច្ចព្រមព្រៀងនេះ រួមទាំងការផ្ទេរប្រគល់បច្ចេកវិទ្យា ការកសាងសមត្ថភាព និងការគាំទ្រផ្នែកហិរញ្ញវត្ថុ៕

