នគរបាលខេត្តឡាវកាយជួយសាងសង់ផ្ទះជូនប្រជាជនក្នុងតំបន់ (រូបថត៖ អានគៀន/VOV តំបន់ពាយ័ព្យ) |
នៅក្នុងសារទូរលេខ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលេខាគណៈកម្មាធិ ការបក្ស និងប្រធានគណៈកម្មាធិការប្រជាជននៃខេត្ត និងក្រុង រួមមាន ក្វាងទ្រី ហ៊ូ ដាណាំង ក្វាងង៉ៃ យ៉ាឡាយ ដាក់ឡាក់ ខាញ់ហ័រ និងឡឹមដុង ប្រមូលផ្តុំធនធាន និងកម្លាំងចាំបាច់ឱ្យបានច្រើនបំផុត ដើម្បីអនុវត្តដំណើរការ “៣វេន ៤ក្រុម” “ធ្វើការទាំងយប់ទាំងថ្ងៃ ធ្វើការបន្ថែមម៉ោងនៅថ្ងៃឈប់សម្រាក” និង “ធ្វើការទាំងអំឡុងពេលបុណ្យតេត” ដើម្បីបង្ហើយរសាងសង់ឡើងវិញ ផ្ទះដែលរងការបំផ្លិចបំផ្លាញ់ ត្រូវបានបំផ្លាញ ដួលរលំ ឬបោកបក់ដោយទឹកជំនន់ជូនប្រជាជនមុនថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ គ្មានការពន្យារពេលណាមួយក្នុងការអនុវត្ត “យុទ្ធនាការ” ដោយហេតុផលណាមួយជាដាច់ខាត។
ការបង្ហើយ "យុទ្ធនាការ" ទាំងមូលតាមផែនការដែលបានដាក់ចេញ បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនឱ្យតាំងទីលំនៅ និងប្រកបមុខរបរ មុនពេលបើកមហាសន្និបាតបក្សទូទាំងប្រទេស លើកទី ១៤ ស្តារផលិតកម្ម និងសកម្មភាពអាជីវកម្មឡើងវិញ និងធ្វើឱ្យជីវភាពរស់នៅ និងប្រាក់ចំណូលមានស្ថេរភាពមុនបុណ្យតេតប្រពៃណី ឆ្នាំ ២០២៦៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

