![]() |
នាយប់ថ្ងៃទី៣១ ខែកក្កដា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥២ (AMM 52) នៅទីក្រុងបាងកក ប្រទេសថៃ បានចេញសេចក្ដីប្រកាសរួមដោយ ផ្ដោតទៅលើខ្លឹមសារជាច្រើនដូចជា ការកសាងសហគមន៍អាស៊ាន ទំនាក់ទំនង កិច្ចការបរទេសរបស់អាស៊ាន បញ្ហាអន្តរជាតិ តំបន់ និងការរៀបចំកិច្ចប្រជុំ AMM 53 និងកិច្ចប្រជុំពាក់ព័ន្ធនានានៅវៀតណាមនាឆ្នាំ២០២០។
សេចក្ដីប្រកាសរួមនេះ បានអះអាងនូវការសន្យារបស់ប្រទេសទាំងអស់ក្នុង ការអនុវត្តយ៉ាងពេញលេញនូវទស្សនៈវិស័សសហគមន៍អាស៊ានឆ្នាំ២០២៥ ក៏ដូច ជាសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សាស្មារតីសាមគ្គីភាពក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ផងដែរ។ បណ្ដារដ្ឋមន្រ្តីការបរទេសអាស៊ានបានរំលេច កិច្ចខិតខំប្រឹងប្រែងនានាសំដៅរាំងស្កាត់និងប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្ម ការរីក សាយភាយនៃលទ្ធិហឹង្សាជ្រុលនិយមក្រោមគ្រប់រូបភាព។
ទាក់ទិនដល់បញ្ហាសមុទ្រខាងកើត សេចក្ដីប្រកាសពោលខាងលើបានលើក ច្បាស់ថា៖ “យើងអះអាងសារជាថ្មីនូវសារសំខាន់នៃការរក្សានិងជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍នៅ សមុទ្រខាងកើត ហើយទទួលស្គាល់ផលប្រយោជន៍នៃការរក្សាសមុទ្រខាងកើត ជាតំបន់សមុទ្រមួយប្រកបដោយសន្តិភាព ស្ថិរភាពនិងវិបុលភាព។ យើងខ្ញុំសង្កត់ ធ្ងន់លើសារសំខាន់នៃការអនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវ សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងពេញលេញផងដែរ។” ក្នុងសេចក្ដីថែងការណ៍រួមនេះ បណ្ដារដ្ឋមន្រ្តីការបរ ទេសអាស៊ានក៏បានស្វាគមន៍ការបន្តកែលម្អទំនាក់ទំនងរវាងអាស៊ាននិងចិន ក៏ ដូចជាការរីកចម្រើនក្នុងដំណើរការចរចារវាងភាគីទាំងពីរសំដៅសម្រេចយ៉ាងឆាប់ៗនូវការចុះហត្ថលេខាលើក្រមប្រតិបត្តិ (COC) ប្រកបដោយសុពលភាពជាពិត ប្រាកដផងដែរ។ សេចក្ដីប្រកាសរួមបានលើកច្បាស់ថា រដ្ឋមន្រ្តីការបរទេស អាស៊ានទាំងអស់បានសង្កត់ធ្ងន់លើសារសំខាន់នៃការអនុវត្តវិធានការកសាង ជំនឿទុកចិត្តរវាងភាគីនានា ព្រមទាំងអះអាងសារជាថ្មីនូវសារសំខាន់នៃការ គោរពច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី ច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ផងដែរ។
សេចក្ដីប្រកាសរួមបានគូសបញ្ជាក់ថា អង្គប្រជុំបានពិភាក្សាអំពីស្ថានភាព នៅសមុទ្រខាងកើត ដែលក្នុងនោះមានរដ្ឋមន្រ្តីមួយចំនួនបានសម្ដែងការព្រួយ បារម្ភចំពោះសកម្មភាពកែទម្រង់កោះ និងរឿងហេតុធ្ងន់ធ្ងរក្នុងតំបន់ ដែលធ្វើ អោយជំនឿទុកចិត្តគ្នាទៅវិញទៅមកត្រូវថយចុះ ក៏ដូចជាធ្វើអោយភាពតានតឹង កើនឡើង ហើយអាចគំរាមកំហែងដល់សន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់ ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
