បណ្ដាប្រតិភូថតរូបអនុស្សាវរីយ៍។ (រូបថត៖ VNA) |
“អស់រយៈពេលជាង ៥០ ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ទំនាក់ ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងជប៉ុនបានអភិវឌ្ឍន៍ដោយឥតឈប់ឈរលើគ្រប់វិស័យ។ ជប៉ុនបានក្លាយជាដៃគូយុទ្ធសាស្ត្រដ៏គួរឱ្យទុកចិត្តនិងសំខាន់ជួរ មុខរបស់វៀតណាម។ ក្នុងបរិបទនោះ ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារ ជាតិរវាងវៀតណាម និងជប៉ុនត្រូវបានពង្រីកដោយឥតឈប់ឈរ កាន់តែស៊ីជម្រៅ ជាក់ស្ដែង ហើយក្លាយជាចំណុចភ្លឺ និងជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងរវាង ប្រទេសទាំងពីរ។ វៀតណាមនិងជប៉ុនមានផលប្រយោជន៍ជាយុទ្ធសាស្ត្ររួមជាច្រើន។ ការដែលប្រទេសទាំងពីរលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បានបង្កើតសន្ទុះថ្មី ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំង ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរផងដែរ។ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិ បត្តិការលើវិស័យការពារជាតិវៀតណាម-ជប៉ុននឹងបន្តត្រូវបានលើកកំពស់ឡើង កម្រិតថ្មី ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ ដើម្បីសន្តិភាព និងវិបុលភាពនៃ តំបន់ និងពិភពលោក”៕

