រាត្រី Gala មានការចូលរួមពីតំណាងចំនួន ៥០០ នាក់ ដែលជាយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមទូទាំងប្រទេស និងតំណាងមកពីសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមចំនួន ១១ នៃបណ្ដាប្រទេស៖ កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ថៃ កម្ពុជា ជាដើម។
អ្នកស្ម័គ្រចិត្តចែករំលែកបទពិសោធន៍ក្នុងការងារសប្បុរសធម៌ស្ម័គ្រចិត្ត។ (រូបថត៖ VOV) |
“គំរូនំបញ្ចុកបួសនៃក្តីស្រឡាញ់ គឺជាបរិយាកាសសម្រាប់សមាជិកផ្សាភ្ជាប់ជា មួយសប្បុរសជននានា។ យើងលក់នំបញ្ចុកបួសក្នុងតម្លៃតែ ៣ ម៉ឺនដុង (ជាង ១ ដុល្លារ) ក្នុងមួយចានប៉ុណ្ណោះ ប៉ុន្តែពេលប្រជាជនមកគាំទ្រ ក្រៅពីការហូបនំបញ្ចុក សប្បុរស ជនខ្លះបានឧបត្ថម្ភពី ១០ ម៉ឺនដល់ ៥០ ម៉ឺន សូម្បីតែច្រើនជាងទៀត។ យើងខ្ញុំបាន ប្រមូលមូលនិធិដើម្បីជួយឧបត្ថម្ភដល់អាស័យដ្ឋានមនុស្សធម៌ជាង ១០០ កន្លែង ជា រៀងរាល់ខែ”។
ការសម្ដែងសិល្បៈក្នុងកម្មវិធី Gala។ |
"សម្រាប់សមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិនោះ ការកសាង សមត្ថភាពសម្រាប់យុវជន និងអ្នកស្ម័គ្រចិត្ត គឺជាសកម្មភាពរយៈពេលវែង។ នៅពេល ជួបជុំគ្នានៅទីនេះ យើងមានឱកាសចែករំលែកបទពិសោធន៍ រួមគ្នាអភិវឌ្ឍន៍ដោយឥត ឈប់ឈរហើយធ្វើការហួសពីព្រំដែនភូមិសាស្ត្ររបស់ខ្លួន។ នៅពេលដែលយុវជនជួបជុំគ្នា ពួកគេនឹងចែករំលែក និងតភ្ជាប់គ្នាតាមបណ្តាញសង្គម ដើម្បីរក្សាទំនាក់ទំនង និងអភិវឌ្ឍន៍ជាមួយគ្នា។ ដូច្នេះ បណ្តាញអ្នកស្ម័គ្រចិត្តនិងយុវជននឹងត្រូវបានពង្រឹង និងពង្រីកកាន់តែទូលំទូលាយ»។
ការបោះជំរុំយុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមទូទាំងប្រទេសលើកទី៦ ក្រោមប្រធានបទ "ស្ម័គ្រចិត្តបៃតង ដើម្បីសហគមន៍ប្រកបដោយសុវត្ថិភាព និងក្តី មេត្តា" ប្រព្រឹត្តទៅដល់ដំណាច់ថ្ងៃទី១៥ ខែសីហា៕


