ព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងដើម្បីអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ - ២២ ធ្នូ ២០២៤) និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល (២២ ធ្នូ ១៩៨៩ - ២២ ធ្នូ ២០២៤)។

ការសម្តែងសិល្បៈនៅក្នុងកម្មវិធី។ រូបថត៖ TTXVN

ក្នុងកម្មវិធី សាធារណជននិងអ្នកស្រឡាញ់តន្ត្រីអាចស្តាប់បទចម្រៀងវីរភាព និងមនោសញ្ចេតនា ជាមួយនឹងប្រធានបទអំពីជីវភាពប្រចាំថ្ងៃ ការប្រយុទ្ធនិងការពារមាតុភូមិនៃកងទ័ពប្រជាជនវៀតណាម; ចម្រៀងសើចសរសើរសេចក្តីស្នេហា និងមោទនភាពជាតិ។

កម្មវិធីសិល្បៈ “បទចម្រៀងប្រតិបត្តិការសឹកលាន់លឺរន្ទឺជារៀងសហូត” មិនត្រឹមតែលើកតម្កើងជ័យជំនះរបស់កងទ័ពប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងតបស្នងសងគុណដល់កងកម្លាំងប្រដាប់អាវុធ ដែលបានរួមចំណែកក្នុងការងារកសាងនិងការពារមាតុភូមិ ថែមទាំងជាឱកាសសម្រាប់ប្រជាជនម្នាក់ៗ មានមោទនភាពចំពោះប្រទេសជាតិ ជំរុញទឹកចិត្តស្រឡាញ់ជាតិមាតុភូមិ និងប្រាថ្នាចង់បានសន្តិភាពជានិច្ច៕