គណៈកម្មាធិការរៀបចំបានកៀងគរសហគ្រាសអមដំណើរ ឧបត្ថម្ភផ្ទះមេត្តាធម៌ចំនួន៣ខ្នង់ ជូនចំពោះគ្រួសារគោលនយោបាយ និងសាច់ញាតិគ្រួសារយុទ្ធជនពលី ដែលផ្ទះនីមួយៗមានតម្លៃ ៦០លានដុង។ (រូបថត៖ VOV) |
កម្មវិធីត្រូវបានរៀបចំឡើងសំដៅបន្តគុណធម៌ “ផឹកទឹក នឹកប្រភពដើម” និង “ការតបស្នងសងគុណ” របស់ប្រជាជាតិវៀតណាម ហើយទន្ទឹមនឹងនោះ អំពាវ នាវឲ្យសង្គមបន្តផ្ដល់ការយកចិត្តទុកដាក់ និងការដឹងគុណជូនចំពោះវីរៈអ្នកម្តាយ វៀតណាម យុទ្ធជនពលី គ្រួសារគោលនយោបាយ ជនមានគុណូបការៈចំពោះ បដិវត្តន៍។ តាមនោះ អប់រំស្មារតីស្នេហាជាតិ មោទនភាពជាតិ និងលើកកំពស់មន សិការទទួលខុសត្រូវរបស់យុវជនចំពោះមនុស្សជំនាន់មុន ដែលបានពលីជីវិតដើម្បី ការពារមាតុភូមិ។ ថ្លែងមតិក្នុងកម្មវិធី លោកឧត្តមសេនីយ៍ទោ Hoang Khanh Hung ប្រធានសមាគមជួយឧបត្ថម្ភគ្រួសារយុទ្ធជនពលីវៀតណាមបានសង្កត់ធ្ងន់ថា៖
“យោងតាមតួរលេខស្ថិតិ ប្រទេសទាំងមូលមានយុទ្ធជនពលីចំនួនជិត ១,២ លាន នាក់។ រយៈពេលជិត ៥០ ឆ្នាំបានកន្លងផុតទៅហើយ ប្រទេសជាតិត្រូវបានឯកភាព ប៉ុន្តែប្រជាជាតិវៀតណាមនៅតែមានការងារធំមួយដែលត្រូវធ្វើ។ គិតត្រឹមពេលនេះ នៅមានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៨ ម៉ឺននាក់ទៀត នៅសល់ក្នុងសមរភូមិ”៕

