កម្មវិធីនេះ រួមមានក្បួនដង្ហែរដោយក្រុមតន្ត្រីត្រែ ការសម្តែងរបស់ក្រុមទ័ពសេះជាមួយសេះចំនួន ៤០ក្បាល នៃបញ្ជាការដ្ឋានប៉ូលីសចល័ត និងកម្មវិធីសិល្បៈដែលមាន ២ ជំពូក៖ វៀតណាមភ្លឺស្វាង និងនគរបាលប្រជាជនធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍។

កម្មវិធីសិល្បៈពិសេស អបអរសាទរការប្រកួតជើងឯកតេក្វាន់ដូប៉ូលិសអាស៊ីបើកចំហ ឆ្នាំ ២០២៤។ រូបថត៖ Vũ Miền/VOV

នៅក្នុងកម្មវិធីសិល្បៈ សិល្បករ សិល្បការិនី ទាំងក្នុង និងក្រៅប្រទេសបាននាំមកជូនទស្សនិកជននូវការសម្តែងវិសេសវិសាល ដែលបង្ហាញពីកម្លាំងពលំរបស់កម្លាំងប៉ូលិសនៃបណ្តាប្រទេស ក៏ដូចជាវប្បធម៌និងមនុស្ស ហើយជំរុញមិត្តភាពរវាងវៀតណាម និងមិត្តភក្តិ អន្តរជាតិ។

ការប្រកួតជើងឯកតេក្វាន់ដូប៉ូលិសអាស៊ីបើកចំហឆ្នាំ ២០២៤ បានប្រព្រឹត្តិទៅនៅថ្ងៃទី ៩ ខែធ្នូ នៅមជ្ឈមណ្ឌលកីឡាខេត្ត Quang Ninh ដោយមានការចូលរួមពីអត្តពលិកជាង ២.០០០ នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន ១៩ នៅទ្វីបអាស៊ី៕