កម្មវិធីនេះត្រូវបានមន្ទីរវប្បធម៌ និងកីឡាទីក្រុងហូជីមិញ សហការជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong រៀបចំឡើង និងបើកទ្វាដោយសេរី សម្រាប់ភ្ញៀវទេសចរ និងប្រជាជនមកចូលរួម។

កម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ "ពពក និងទឹក - វង់តន្ត្រីស៊ីមហ្វូនីស្វាគមន៍និទាឃរដូវ" ។ រូបថត៖ Nguyen Dung/TTXVN

កម្មវិធីនេះ សំដៅលើកតម្កើងភាពស្រស់ស្អាតនៃព្រៃភ្នំដ៏ធំល្វឹងល្វើយនៃ ខេត្ត Lam Dong និងសម្រស់នៃទីក្រុងជាប់ដងទន្លេមួយរបស់ទីក្រុងហូជីមិញ ដូចជាបទភ្លេងស៊ីមហ្វូនីមួយ ដែលរួមបញ្ចូលគ្នារវាងពពក មេឃ និងផ្ទៃទឹក។ កម្មវិធីនេះក៏បង្ហាញពីសេចក្ដីស្នេហាមាតុប្រទេស តាមរយៈការសំដែងសិល្បៈដ៏សម្បូរបែបផងដែរ។

ក្នុងក្របខ័ណ្ឌនៃមហោស្រពផ្កា Da Lat (ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៣១ ខែធ្នូ) នៅទីក្រុង Da Lat ខេត្ត Lam Dong កម្មវិធីសិល្បៈ និងតន្ត្រីជាច្រើនត្រូវបានរៀបចំឡើងដោយឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរ៕