លោកវរសេនីយ៍ឯក Nguyen Dinh Giang និងគណៈប្រតិភូបានជួបជាមួយលោកវរសេនីយ៍ឯក Sharairil bin Hj Shahlan (ខាងស្តាំដៃ) និងកងទ័ពជើងទឹកប្រ៊ុយណេ។ រូបថត៖ VOV

ក្នុងពិធីទទួលនោះ លោកវរសេនីយ៍ទោ Sharairil bin Hj Shahlan មេបញ្ជាការមជ្ឈមណ្ឌលសន្តិសុខនៃកងទ័ពជើងទឹកប្រ៊ុយណេបានសម្តែងទំនុកចិត្តថា ដំណើរទស្សនៈកិច្ច និងការផ្លាស់ប្តូររបស់គណៈប្រតិភូនឹងទទួលបានជោគជ័យ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប៊្រុយណេនិងកងទ័ពជើងទឹកប្រជាជនវៀតណាម។ រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Nguyen Dinh Giang បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកប៊្រុយណេមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់; ជឿជាក់ថា ដោយផ្អែកលើទំនាក់ទំនងល្អ ការយោគយល់គ្នា និងការជឿទុកចិត្តគ្នា កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរនឹងកាន់តែរីកចម្រើន រួមចំណែកក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់និងពិភពលោក៕