ខ្សែប្រយុទ្ធ Xuan Son ស៊ុតបញ្ចូលទីបានពីរគ្រាប់ រួមចំណែកយ៉ាងធំធេងដល់ក្រុមវៀតណាមយកឈ្នះសិង្ហបុរី ៣-១ ក្នុងជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Cup 2024 (រូបភាព៖ VOV) |
គ្រាប់បាល់សុតបញ្ចូលទីរបស់ក្រុមជម្រើសជាតិវៀតណាម ដោយកីឡាករ Nguyen Xuan Son (២គ្រាប់) និងកីឡាករ Nguyen Tien Linh។ ចប់ការប្រកួត វៀតណាមបានយកឈ្នះសិង្ហបុរីដោយពិន្ទុសរុប ៥-១ បន្ទាប់ពីប្រកួតបានពីរលើក និងទទួលបានសិទ្ធិទៅលេងវគ្គផ្តាច់ព្រ័ត្រ ដោយត្រូវប៉ះក្រុមឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលនៅសល់រវាងថៃនិងហ្វីលីពីន។ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ នឹងធ្វើឡើងនៅយប់ថ្ងៃទី ៣០ ខែធ្នូនេះ នៅប្រទេសថៃ។
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម នឹងប្រកួតជើងទី១ វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២ ខែមករា នៅកីឡដ្ឋាន Viet Tri និងប្រកួតជើងទី២ នៅថ្ងៃទី៥ ខែមករា នៅកីឡដ្ឋានរបស់គូប្រកួត៕

