ក្រុមបាល់ទាត់វៀតណាមបានយកឈ្នះលើក្រុមមីយ៉ាន់ម៉ាក្នុងលទ្ធផល ៥-០ កាលពីយប់ថ្ងៃទី២១ ខែធ្នូ។ រូបថត៖ Duong Thuat/VOV |
ជាមួយនឹងលទ្ធផលនេះ ក្រោយបញ្ចប់វគ្គចែកពូល ក្រុមបាល់ទាត់វៀតណាមទទួលបាន ១០ ពិន្ទុ ដោយឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងចំណាត់ថ្នាក់លេខ ១ ក្នុងពូល B ។ គូប្រជែងរបស់ក្រុមវៀតណាមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគឺក្រុមបាល់ទាត់សិង្ហបុរី ដែលឈរចំណាត់ថ្នាក់លេខពីរ ក្នុងពូល A ។ ការប្រកួតទី១នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែធ្នូ នៅពហុកីឡដ្ឋានជាតិសិង្ហបុរី។ ៣ថ្ងៃក្រោយមក (២៩ ធ្នូ) ក្រុមទាំងពីរនឹងប្រកួតម្តងទៀតនៅពហុកីឡដ្ឋាន Viet Tri៕

