ទាក់ទិននឹងស្ថានភាពនៅស៊ីរី GCC បានអំពាវនាវឱ្យមានការដកទណ្ឌកម្មប្រឆាំងនឹងប្រទេសនេះ ហើយបានអំពាវនាវឱ្យប្រទេសនិងអង្គការនានាជួយឧបត្ថម្ភប្រជាជនស៊ីរី។ សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី ដោយបដិសេធការជ្រៀតជ្រែកពីបរទេសទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនេះ។ GCC ក៏បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការផ្លាស់ប្តូរនយោបាយដ៏ទូលំទូលាយ ដែលឆ្លើយតបនឹងសេចក្តីប្រាថ្នារបស់ប្រជាជនស៊ីរី; ហើយបានថ្កោលទោសការវាយប្រហារដោយឥតឈប់ឈររបស់អ៊ីស្រាអែលលើទឹកដីស៊ីរី។
កិច្ចប្រជុំវិសាមញ្ញលើកទី ៤៦ នៃក្រុមប្រឹក្សារដ្ឋមន្ត្រី ទីស្តីការគណៈរដ្ឋមន្ត្រី GCC ។ រូបថត៖ Kuwaittimes |
ទាក់ទងនឹងស្ថានភាពនៅប្រទេសលីបង់ GCC អំពាវនាវឱ្យមានកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ ដើម្បីជួយប្រទេសនេះ យកឈ្នះលើវិបត្តិនាបច្ចុប្បន្ន និងរារាំងប្រទេសនេះ មិនឱ្យក្លាយជាមជ្ឈមណ្ឌលនៃអំពើភេរវកម្ម ការជួញដូរគ្រឿងញៀន និងសកម្មភាពអស្ថិរភាពផ្សេងទៀត។
ទាក់ទិននឹងជម្លោះនៅតំបន់ហ្គាហ្សា GCC បានបញ្ជាក់សារជាថ្មីនូវការគាំទ្រចំពោះបុព្វហេតុរបស់ប្រជាជនប៉ាឡេស្ទីន។ សេចក្តីថ្លែងការណ៍រួមក៏អំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ទូលំទូលាយ និងយូរអង្វែង លុបចោលការហ៊ុំពទ្ធ័តំបន់ហ្គាហ្សា ហើយផ្តល់ជំនួយមនុស្សធម៌និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្ត ដើម្បីបំពេញតម្រូវការជាមូលដ្ឋានរបស់ប្រជាជន៕

