នៅក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត (AI) សមត្ថភាពបុគ្គលគឺជាតម្រូវការចាំបាច់សម្រាប់ការកសាងជួរបុគ្គលិកដែលមានផលិតភាពខ្ពស់។ ដើម្បីបង្កើតភាពស្អិត រមួត និរន្តរភាព និងបង្កើនប្រសិទ្ធភាពការងារជាអតិបរមា បញ្ញាសិប្បនិមិត្ត (AI) គឺជាលក្ខខណ្ឌគ្រប់គ្រាន់។ នេះជាមតិរបស់អ្នកជំនាញក្នុងសិក្ខាសាលា “កសាងជួរបុគ្គលិក ប្រកបដោយផលិតភាពខ្ពស់ក្នុងយុគសម័យ AI” ដែលរៀបចំដោយ GEM Global នារសៀលថ្ងៃទី ២១ ឧសភា នៅទីក្រុងហាណូយ។ នៅក្នុងបរិយាកាសការងារបែបឌីជីថល និងពហុវេទិកានាពេលបច្ចុប្បន្ននេះ ផលិតភាពការងារត្រូវបានពង្រីកប្រកបដោយប្រសិទ្ធភាពនៅពេលតភ្ជាប់ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ លោក Duong Thanh Son ទីប្រឹក្សា គ្រូបង្រៀន និងជាគ្រូ បង្វឹកប្រតិបត្តិការសិក្សា និងការអភិវឌ្ឍអាជីវកម្ម បានឲ្យដឹងថា៖
“របាយការណ៍មួយនៃវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអនាគតអាជីព បាន ព្យាករណ៍ថា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ជំនាញសំខាន់ៗនឹងទាក់ទងនឹងបច្ចេក វិទ្យា រួមទាំង បញ្ញាសិប្បនិម្មិត (AI) ទិន្នន័យធំ បណ្តាញ សន្តិសុខអ៊ីនធឺណិត ការយល់ ដឹងអំពីជំនាញបច្ចេកវិទ្យា ការគ្រប់គ្រងធនធាន និងប្រតិបត្តិការ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺនៅឆ្នាំ ២០៣០ AI នឹងផ្លាស់ទីពីលេខ ៥ ឡើងលេខ ១ ដោយ សមាមាត្រ ៩៦%។ យើងមិនអាចបដិសេធ AI បានទេ ព្រោះ AI នឹងបង្កើនប្រសិទ្ធភាព ការងារ”៕