ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV) |
អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានស្នើឱ្យមជ្ឈមណ្ឌលទិន្នន័យជាតិអនុវត្តទិសដៅសំខាន់ៗចំនួនប្រាំយ៉ាងហ្មត់ ចត់ ដោយផ្តោតលើការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិទៅជា “បេះដូង” ពិតប្រាកដនៃសេដ្ឋកិច្ចទិន្នន័យ និងសង្គមទិន្នន័យ; ជា “ខួរក្បាល” ដែលបម្រើដោយផ្ទាល់ និងមានប្រសិទ្ធភាពដល់ភាពជាអ្នកដឹកនាំ ការបញ្ជាណែនាំ និងការគ្រប់គ្រងរបស់បក្សនិងរដ្ឋ និងសកម្មភាពរបស់សង្គមទាំង មូល។
អគ្គលេខាបក្សលោក តូ ឡឹម អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ VOV) |
“ជម្រុញល្បឿននៃការបង្កើត ការតភ្ជាប់ ស្តង់ដារភាវូបនីយកម្ម ការសម្អាត ការគ្រប់គ្រងទិន្នន័យ ដើម្បីបង្កើនតម្លៃរបស់ទិន្នន័យ។ ត្រូវបង្កើតជារូបរាងមូលដ្ឋានទិន្នន័យរួមបញ្ចូលថ្នាក់ជាតិក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ ដោយភ្ជាប់ឃ្លាំងទិន្នន័យពាក់ព័ន្ធ។ ធានាថា ទិន្នន័យរួមបញ្ចូលគ្នាទាំងអស់ប្រកាន់ខ្ជាប់នូវគោលការណ៍នៃ "ភាពត្រឹមត្រូវ ភាពពេញលេញ ភាពស្អាតស្អំ ភាពស្ថិតស្ថេរ ភាពស៊ីសង្វាក់គ្នា ការតភ្ជាប់ និងការប្រើប្រាស់រួមគ្នា"។ អនុវត្តទិន្នន័យភ្លាមៗ ដើម្បីដាក់ពង្រាយវិបផតថលសេវាសាធារណៈជាតិ ក្លាយជា "ចំណុចបង្អួចតែមួយ" នៅលើវេទិកាមជ្ឈមណ្ឌលទិន្នន័យជាតិ”។ នេះបើយោងតាមប្រសាសន៍របស់លោកអគ្គលេខាបក្ស។
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


