មេដឹកនាំ គីម ជុងអ៊ុន បានធ្វើជាប្រធានសន្និសិទពេញអង្គលើកទី ១១ នៃគណៈកម្មាធិការមជ្ឈិមលើកទី ៨ នៃគណបក្សពលករកូរ៉េ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែធ្នូ (រូបថត៖ KCNA)

យោងតាមព័ត៌មានពីទូរទស្សន៍មជ្ឈិមចិន (CCTV) សន្និសីទនេះមានខ្លឹមសារចំនួន៧ រួមមានការបូកសរុបស្ថានភាពអនុវត្តគោលនយោបាយរបស់បក្សនិងរដ្ឋឆ្នាំ២០២៤ និងទិសដៅតស៊ូឆ្នាំ ២០២៥ ស្ថានភាពការអនុវត្តថវិកាជាតិឆ្នាំ២០២៤ និងថវិកាជាតិឆ្នាំ២០២៥ ក៏ដូចជារចនាសម្ព័ន្ធផ្ទៃក្នុងរបស់បក្ស។ សន្និសីទក៏បានពិភាក្សាអំពីកិច្ចការផ្ទៃក្នុង កិច្ចការបរទេស បញ្ហាយោធា ការកសាងបក្ស ធនធានមនុស្ស ...។

នៅក្នុងសន្និសីទនេះ លោក Pak Thae Song ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលនៃគណបក្សពលករកូរ៉េខាងជើង និងត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃគណៈរដ្ឋមន្ត្រីកូរ៉េខាងជើង។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Choe Son Hui ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការប្រតិបត្តិមជ្ឈិមនៃគណបក្សពលករកូរ៉េខាងជើង។

នៅក្នុងសន្និសីទនោះ លោក Kim Jong Un ក៏បានចាត់ទុកថា ដើម្បីការពារផលប្រយោជន៍ជាតិនិងសន្តិសុខរយៈពេលវែងរបស់កូរ៉េខាងជើង ប្រទេសនេះ "ចាំបាច់ត្រូវប្រកាន់ជំហរតឹងតែងបំផុតជាមួយសហរដ្ឋ អាមេរិក"៕