យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae Yul បានជួបសន្ទនាតាមទូរស័ព្ទរយៈពេល ៣០ នាទីជាមួយសមភាគីចិន លោក Wang Yi ។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក Cho Tae Yul បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ប្រធានាធិបតី Han Duck Soo កូរ៉េខាងត្បូងនៅតែរក្សាគោលជំហររបស់ខ្លួនក្នុងការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោកក៏បានស្នើឲ្យប្រទេសទាំងពីរ ធ្វើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈដែលកូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៥ នៅទីក្រុង Gyeongju។
រីឯខ្លួនវិញ រដ្ឋមន្ត្រី Wang Yi បានកត់សម្គាល់ថា ការកែលម្អទំនាក់ទំនងទ្វេភាគីប្រកបដោយសុខុមាលភាពនិងស្ថិរភាព គឺស្របតាមផលប្រយោជន៍ជាតិរួម ហើយបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ និងការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធ ដើម្បីជំរុញថែមទៀតទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកបានអះអាងសារជាថ្មីនូវការគាំទ្ររបស់ចិនចំពោះកូរ៉េខាងត្បូងក្នុងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ APEC ឆ្នាំ២០២៥៕
