ស្ថានភាពជាក់ស្តែងនៃឧប្បត្តិហេតុធ្លាក់យន្តហោះ (រូបថត៖ TTXVN)

យោងតាមតួលេខបច្ចុប្បភាពរបស់អាជ្ញាធរកូរ៉េខាងត្បូង ក្នុងចំណោមអ្នកដំណើរ និងនាវិកសរុប ១៨១ នាក់ មានមនុស្សចំនួន ១៩៧ នាក់ត្រូវស្លាប់ ហើយ ២ នាក់ត្រូវបានជួយសង្គ្រោះនៅពេលដែលយន្តហោះ Jeju Air នេះមានបញ្ហាគាំង មិនអាចបញ្ចេញមកក្រៅ ទើបបង្ខំឱ្យយន្តហោះត្រូវចុះចតទាំងគ្មានកង់ បន្ទាប់មកក៏ជ្រុលទៅបុករបាំងការពារ ហើយផ្ទុះឆេះតែម្តង។ នេះជាឧបទ្ទវហេតុអាកាសចរណ៍ដ៏សោកសៅបំផុតក្នុងប្រទេសកូរ៉េខាងត្បូង។ មុននេះ ភ្លាមៗបន្ទាប់ពីឧបទ្ទវហេតុនេះ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូងបានកំណត់តំបន់ Muan ជាតំបន់គ្រោះមហន្តរាយពិសេស តាមនោះ រដ្ឋនឹងផ្តល់ជំនួយចាំបាច់ទាំងអស់សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងជួយដល់គ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត និងការព្យាបាលអ្នករបួស។

ទាក់ទិននឹងការស៊ើបអង្កេតនេះ មន្ត្រីមកពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រអប់ខ្មៅមួយក្នុងចំណោមប្រអប់ខ្មៅទាំងពីររបស់យន្តហោះរងការខូចខាតដោយផ្នែក ដែលអាចពន្យឺតដំណើរការវិភាគ ដើម្បីស្វែងរកមូលហេតុនៃគ្រោះថ្នាក់នេះ៕