ដោយចែករំលែកអំពីសមិទ្ធផលលេចធ្លោក្នុងអាណត្តិកន្លងទៅ លោកអគ្គលេខា បក្ស តូ ឡឹម បានអះអាងថា ក្នុងអាណត្តិកន្លងទៅ ប្រទេសជាតិទាំងមូលបានជំនះ ពុះពារលើបញ្ហាប្រឈមនានាដោយឆន្ទៈ កម្លាំងចិត្ត និងសាមគ្គីភាព។ ក្នុងវិស័យកិច្ច ការបរទេស ការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលមាគ៌ាឯករាជ្យ ខ្លួនទីពឹងខ្លួន បានជួយ វៀតណាមរក្សាបាននូវបរិយាកាសសន្តិភាព ស្ថិរភាព ពង្រីកលំហអភិវឌ្ឍន៍ និងលើក កម្ពស់ឋានៈរបស់ប្រទេសជាតិបន្ថែមទៀត។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម។ (រូបថត៖ VOV) |
នៅក្នុងសារជូនពរឆ្នាំថ្មីដែលផ្ញើទៅកាន់ប្រជាជនវៀតណាម និងសហគមន៍ អន្តរជាតិសម្រាប់ឆ្នាំ ២០២៦ លោកអគ្គលេខាបក្សបានសម្តែងការដឹងគុណយ៉ាងជ្រាល ជ្រៅចំពោះការជឿជាក់ ការលះបង់ដោយស្ងៀមស្ងាត់ និងក្តីស្រឡាញ់ដែលប្រជាជន វៀតណាមបានប្រគល់ជូនគ្នាទៅវិញទៅមក និងជូនចំពោះប្រទេសជាតិក្នុងអំឡុងពេល ប៉ុន្មានឆ្នាំដោយមានការប្រែប្រួលជាច្រើន។ លោកអគ្គលេខាបក្សមានបំណងថា គ្រួសារនីមួយៗនឹងទទួលអំណរឆ្នាំថ្មីប្រកបដោយក្ដីសុខសាន្ត ហើយមនុស្សម្នាក់ៗ នឹងឈានចូលឆ្នាំថ្មីជាមួយនឹងប្រការដ៏សាមញ្ញមួយ៖ ធ្វើការងាររបស់ខ្លួនឲ្យកាន់តែល្អ ហើយជីវភាពខាងសម្ភារៈ និងស្មារតីប្រសើរឡើងជារៀងរាល់ថ្ងៃ។
ចំពោះមិត្តភក្តិ និងសហគមន៍អន្តរជាតិ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមជានិច្ចកាលគោរពសុច្ឆន្ទៈ ការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ ហើយមានបំណងចង់រួមជាមួយប្រទេស អង្គការនានា និងប្រជាជននៅជុំវិញ ពិភពលោក ដើម្បីកសាងបរិយាកាសសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការសម្រាប់ ការអភិវឌ្ឍទៅវិញទៅមក៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

