សេចក្តីប្រកាសនេះ ត្រូវបានលោក Donald Trump លើកឡើង ក្នុងព្រឹត្តិការ ណ៍មួយក្នុងរដ្ឋ Arizona។ នៅក្នុងព្រឹត្តិការណ៍នេះ លោក Trump បានសង្កត់ធ្ងន់លើការគាំទ្រយ៉ាងខ្លាំងពីស្រទាប់យុវជនចំពោះរូបលោក ក្នុងការបោះ ឆ្នោតនាពេលថ្មីៗនេះ តាមរយៈ TikTok ហើយបានចាត់ទុកថា លទ្ធផលគឺល្អណាស់ ដែលលោកត្រូវតែពិចារណារក្សាបណ្តាញ់នេះ។
មតិពោលខាងលើរបស់លោក Donald Trump ត្រូវបានធ្វើឡើងក្នុងបរិបទដែលកម្មវិធីនេះប្រឈមមុខនឹងហានិភ័យនៃការហាមឃាត់នៅក្នុងសហរដ្ឋ អាមេរិក។ កន្លងមក ព្រឹទ្ធសភាអាមេរិកបានអនុម័តច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance (ចិន) លក់កម្មវិធីនេះដោយហេតុផលព្រួយបារម្ភអំពីសុវត្ថិភាពជាតិ។ បើមិនធ្វើទេ TikTok អាចនឹងត្រូវហាមឃាត់ទាំងស្រុងនៅអាមេរិកនៅថ្ងៃទី ១៩ ខែមករា មួយថ្ងៃមុនពេល Donald Trump ចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ TikTok និង ByteDance បានដាក់សំណើរ សុំលុប ចោលច្បាប់នេះ ហើយតុលាការកំពូលរបស់សហរដ្ឋអាមេរិកបានយល់ព្រមពិនិត្យករណីនេះ។ ប្រសិនបើតុលាការមិនសម្រេចតាមការពេញចិត្តរបស់ ByteDance ហើយការលក់កម្មវិធីមិនបានកើតឡើង TikTok នឹងប្រឈមមុខនឹងការហាមឃាត់៕
