ទន្ទឹមនឹងនោះ ថ្លែងក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Copenhagen (ដាណឺម៉ាក) ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បានសង្កត់ធ្ងន់ថា ដំណើររបស់លោក Zelensky ទៅកាន់ប្រទេសទួរគី បង្ហាញថា ទីក្រុងកៀវបានត្រៀមខ្លួនជាស្រេចសម្រាប់ការចរចា។ ទោះជាយ៉ាងណាក៏ដោយ លោក Yermak បានអះអាងជាថ្មីពីទស្សនៈរបស់អ៊ុយក្រែនថា ការចរចាត្រូវតែធ្វើឡើងបន្ទាប់ពីបទឈប់បាញ់។

រូបភាព៖ TTXVN

នៅថ្ងៃដដែល ថ្លែងនៅទីក្រុងប៊ែរឡាំង រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បាននិយាយថា "អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាដោយគ្មានលក្ខខណ្ឌស្តីពីបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព" ដូច្នេះហើយ លោកបានអំពាវនាវឱ្យទីក្រុងម៉ូស្គូ ចាត់វិធានការឆ្ពោះទៅរកសន្តិភាពជាមួយទីក្រុងកៀវ ដោយចូលរួមក្នុងការចរចាដែលអាចប្រព្រឹត្តិទៅជាមួយលោកប្រធានាធិបតី Zelensky នៅប្រទេសទួរគី ក្នុងសប្តាហ៍នេះ៕