នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបសវនាការជាមួយប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេចតេជោអញ្ជើញមក ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។(រូបថត៖ VGP) |
រីឯខ្លួនវិញ ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្ដេច តេជោ ហ៊ុន សែន បានបញ្ជាក់ថា គណបក្ស រដ្ឋ និងប្រជាជនកម្ពុជានឹងបន្តពូនជ្រុំទំនាក់ទំនងជាអ្នកជិតខាងល្អជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាមដោយ ឈរលើមូលដ្ឋាននៃកេរ្តិ៍ដំណែលដ៏មានតម្លៃរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេ ភាគី ជាពិសេសលើវិស័យសន្តិសុខ-ការពារជាតិ និងសេដ្ឋកិច្ច ក៏ដូចជាផ្លាស់ប្តូរអំពីទំនាក់ទំនងកម្ពុជា-ឡាវ-វៀតណាមផងដែរ៕

