នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ១៦ ឧសភា នៅវិមានប្រធានរដ្ឋ (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra និងគណៈប្រតិភូជាន់ខ្ពស់នៃ រាជរដ្ឋាភិបាលថៃ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម និងធ្វើជាសហ ប្រធាននៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមវៀតណាម-ថៃ លើកទី៤ ចាប់ពីថ្ងៃទី ១៥-១៦ ឧសភា។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើដំណើរទៅកាន់ទីស្នាក់ការរដ្ឋាភិបាល ដើម្បីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមលើកទី៤។ មុនពេលប្រជុំ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានទៅទស្សនាការតាំងពិព័រណ៍រូបថតអំពីទឹកដី មនុស្ស និងទំនាក់ទំនងល្អប្រសើររវាងវៀតណាម និងថៃ។
ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ របស់នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra និគឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឆ្ពោះទៅខួប លើកទី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៧៦-២០២៦)។ (រូបថត៖ VOV)
នេះជាដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ចាប់តាំងពីលោកស្រីឡើងកាន់តំណែងជានាយក រដ្ឋមន្ត្រីថៃ។ ដំណើរទស្សនកិច្ចលើកនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរវាយតម្លៃ ឡើងវិញនូវដំណើរការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនាពេលកន្លងមក ដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ និងជាក់ស្តែងក្នុងយុគសម័យនៃកិច្ចសហប្រតិ បត្តិការ និងការអភិវឌ្ឍនាពេលខាងមុខ។
ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ របស់នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រថៃ លោកស្រី Paetongtarn Shinawatra និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋា ភិបាលថៃ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឆ្ពោះទៅខួប លើកទី ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (១៩៧៦-២០២៦)៕