ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ៧ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពនៃ "យុទ្ធនាការក្វាងទ្រុង" អំពីការសាងសង់ និងជួសជុលផ្ទះឡើងវិញយ៉ាងឆាប់រហ័សសម្រាប់គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិថ្មីៗនេះ នៅបណ្ដាខេត្តភាគកណ្តាល-តៃង្វៀន។
នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យកងទ័ព នគរបាល កងកម្លាំង និងមូលដ្ឋាននានា បន្តស្នើឡើងគំនិតផ្តួចផ្តើម ពន្លឿនវឌ្ឍនភាពដើម្បីបញ្ចប់យុទ្ធនាការ។ ក្នុងពេលជាមួយគ្នានោះ លោកបានតម្រូវឱ្យផ្ទះដែលបានសាងសង់រួចរាល់ ត្រូវមានអគ្គិសនី ទឹក ទូរគមនាគមន៍ និងឧបករណ៍អប្បបរមាសម្រាប់ប្រជាជន។ លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើស្មារតីថា ខិតខំសម្រេចនិងបូកសរុប "យុទ្ធនាការក្វាងទ្រុង" ត្រឹមថ្ងៃទី ១៥ ខែមករា៖
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
"ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦ គឺជាថ្ងៃបើកមហាសន្និបាតលើកទី ១៤ របស់បក្ស ដូច្នេះប្រជាជនត្រូវតែមានផ្ទះ ក្នុងអំឡុងពេលដែលមហាសន្និបាតបក្សលើកទី ១៤ ប្រព្រឹត្តទៅ។ យុទ្ធនាការក្វាងទ្រង់នេះគឺមានសារៈសំខាន់យ៉ាងដូច្នេះ។ ខ្ញុំស្នើឱ្យមូលដ្ឋានពិនិត្យឡើងវិញ ប្រជាជនមានផ្ទះហើយ ក៏ត្រូវតែមានទូរទស្សន៍ និងទូរទឹកកកទៀត។ ពីព្រោះក្រៅពីបាត់បង់ផ្ទះសម្បែង ប្រជាជនក៏បានបាត់បង់ទ្រព្យសម្បត្តិផងដែរ"។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម និងបរិស្ថាននៅក្នុងកិច្ចប្រជុំនេះ ដោយអនុវត្តន៍ "យុទ្ធនាការក្វាងទ្រុង" ផ្ទះចំនួន ៣៤.៧៥៩ ខ្នង ដែលរងការខូចខាតដោយគ្រោះធម្មជាតិត្រូវបានជួសជុលឡើងវិញ ដោយសម្រេចបានអត្រា ១០០%។ ចំពោះផ្ទះដែលត្រូវដួលរលំ គិតត្រឹមពេលនេះ បានសាងសង់ឡើងវិញផ្ទះចំនួន ១០៤៦ ខ្នង ដោយសម្រេចបានអត្រា ៦៥,៥%៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


