លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅស៊ុយអែត។ (រូបថត៖ VOV)
ក្នុងជំនួបនេះ តំណាងបញ្ញវន្តវៀតណាមនៅស៊ុយអែតបានសម្ដែងនូវបំណងចង់ ពង្រឹងទំនាក់ទំនងជាមួយអ្នកជំនាញក្នុងស្រុក ជួយសម្រួលដល់ការផ្ទេរនិងអនុវត្ត បច្ចេកវិទ្យាជឿនលឿន ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។ ដោយកត់សម្គាល់នូវ ទឹកចិត្តរបស់បងប្អូនអាណិកជនវៀតណាមនៅប្រទេសស៊ុយអែត លោកនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សហគមន៍ជនវៀតណាមនៅអឺរ៉ុបខាងជើងគឺជាសហគមន៍ដ៏ សាមគ្គីនិងជោគជ័យ ដោយមានចំនួននិស្សិតមិនសូវច្រើនទេ ប៉ុន្តែស្ថិតក្នុងវិស័យ សំខាន់ៗរបស់ប្រទេសជាតិ ហើយបញ្ហាដែលសហគមន៍បានចែករំលែក និងផ្លាស់ប្តូរ ដូចជា៖ សុខាភិបាល នុយក្លេអ៊ែរ បញ្ញាសិប្បនិមិត្ត (AI) សុទ្ធតែជាវិស័យសំខាន់ សម្រាប់ប្រទេសជាតិ និងពិភពលោក។
លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើសេចក្ដីស្រឡាញ់ និងការគាំទ្រដ៏ធំធេង ដែលរដ្ឋាភិបាល និងប្រជាជនស៊ុយអែតបានផ្តល់ឲ្យវៀតណាមក្នុងអតីតកាល ហើយ បានស្នើឲ្យសហគមន៍
ជនវៀតណាមនៅស៊ុយអែតបន្តលើកកំពស់តួនាទីជាស្ពានជំរុញទំនាក់ទំនងមិត្តភាពប្រពៃណីល្អរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ "យើងធ្វើការឱ្យស៊ុយអែត ក៏ដូចជាធ្វើការសម្រាប់ជាតិយើងដែរ។ នេះគឺជា វប្បធម៌ស្នូល ជាតម្លៃជាតិរបស់យើង។ យើងបង្ហាញពីស្មារតីមិត្តភាព សមភាព និងការ រួមចំណែករបស់យើងចំពោះប្រទេសស៊ុយអែត"៕