នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ អញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការជាតិដឹកនាំការអភិវឌ្ឍឧស្សាហកម្ម Semiconductor។ (រូបថត៖ VOV) |
អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាឲ្យក្រសួង ស្ថាប័ន មូលដ្ឋាននានា រៀបចំផែនការយ៉ាងសកម្ម ដើម្បីអនុវត្តន៍ភារកិច្ចដែលរដ្ឋាភិបាលបានចេញផ្សាយ ដោយចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ឧស្សាហកម្ម semiconductor គឺជាយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលត្រូវតែដាក់ពង្រាយ និងបណ្តាក់ទុនឱ្យសក្តិសមជារបកគំហើញយុទ្ធសាស្ត្រ។
“ការអភិវឌ្ឍឧស្សាហកម្ម semiconductor គឺជាតម្រូវការ ជាការទាមទារជៀសមិនរួច ជារបកគំហើញយុទ្ធសាស្ត្រ ហើយក៏ជាភារកិច្ចស្នូលរបស់វៀតណាមនាពេលខាងមុខ; វាជាកិច្ចការដែលចាំបាច់ធ្វើ ត្រូវតែធ្វើ ហើយតាំងចិត្តធ្វើឲ្យបាន។ វាទាមទារឱ្យមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល ការគាំទ្រ ការចូលរួមពីប្រជាជន អង្គភាពអាជីវកម្ម វិនិយោគិន ការជួយឧបត្ថម្ភពីមិត្តភក្តិអន្តរជាតិ។ ការប្ដេជ្ញាចិត្តត្រូវតែបង្ហាញដោយសកម្មភាពជាក់លាក់ មានលក្ខណៈវិទ្យាសាស្ត្រ និងប្ដូរផ្ដាច់។ មានតែពេលនោះទេ ដែលយើងអាចឈានទៅដល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលក្នុងនោះឧស្សាហកម្ម semiconductor គឺជាវិស័យអាទិភាពដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍ”៕

