លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |
“ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ការកសាងមូលដ្ឋានទិន្នន័យសិស្សានុសិស្ស ពីថ្នាក់មត្តេយ្យដល់ថ្នាក់ឧត្តមសិក្សា នឹងជួយយល់ឃើញភ្លាមៗថា តើសមាមាត្រ បច្ចុប្បន្នយ៉ាងដូចម្ដ៉េច? តើសមាមាត្រប្រុស-ស្រី កម្រិតអាយុយ៉ាងដូចម្ដ៉េច? តើបាន រៀនទាំងអស់ហើយឬនៅ? តើតំបន់ឆ្ងាយដាច់ស្រយាលមានរចនាសម្ព័ន្ធយ៉ាងណា។ ឬមូលដ្ឋានទិន្នន័យអំពីជំងឺ តើបច្ចុប្បន្នមានប្រភេទជម្ងឺប៉ុន្មាន ហើយអ្វីជាជំងឺទូទៅបំផុត... ផ្អែកលើមូលដ្ឋាននោះ យើងអាចកំណត់បានថា តើអ្វីជាការផ្តោតសំខាន់ដើម្បី វិនិយោគ។ ទាំងអស់នោះគឺជាទិន្នន័យ ហើយគឺជាបញ្ញាឆ្លាតវៃ។ យើងត្រូវតែអនុវត្តន៍ ប្រកបដោយរបៀបរៀបរយ មានការផ្ដោតសំខាន់ និងបែងចែកធនធានឲ្យបានសម ស្រប”។
លោកនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យធានាគោលដៅ ៣% នៃការចំណាយថវិកា ប្រចាំឆ្នាំសរុបសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលផង ដែរ៕

