នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបលោក Zhou Jiayi ប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិក នៃក្រុមហ៊ុនសំណង់ថាមពលចិន (PowerChina)។ (រូបថត៖ VOV) |
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋានវៀតណាមជានិច្ចកាលរួមដំណើរ គាំទ្រ ការពារ និងធានាសិទ្ធិ និងផល ប្រយោជន៍ស្របច្បាប់របស់វិនិយោគិនបរទេស រួមទាំងក្រុមហ៊ុន PowerChina Group និងសហគ្រាសចិន ក្នុងការអនុវត្តការវិនិយោគ និងដំណើរការគម្រោងប្រកបដោយ ជោគជ័យ ប្រសិទ្ធភាព ផលប្រយោជន៍ទៅវិញទៅមក និងស្របតាមច្បាប់របស់ វៀតណាម។
ប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិក របស់ PowerChina លោក Zhou Jiayi បាននិយាយ ថា ជាមួយនឹងឋានៈជាអ្នកម៉ៅការធំជាងគេទី ៧ លើពិភពលោកក្នុងវិស័យថាមពល ក្រុមហ៊ុន PowerChina មានបំណងចង់បន្តកិច្ចសហប្រតិបត្តិការ និងវិនិយោគក្នុងការ អភិវឌ្ឍថាមពលកកើតឡើងវិញនៅវៀតណាម និងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទៀត៕

