ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងសំណង់ លោក ត្រឹន ហុងមិញ បានថ្លែងថា នាបច្ចុប្បន្ន បានអនុម័តលើគោលជំហរវិនិយោគលើគម្រោងចំនួនពីរ រួមមាន៖ ផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូង និងគម្រោងផ្លូវដែក ឡាវកាយ - ហាណូយ - ហាយហ្វុង; បានបើកការដ្ឋានសាងសង់គម្រោងសមាសភាគទី ១ នៃខ្សែរថភ្លើង ឡាវ កាយ - ហាណូយ - ហាយហ្វុង ក្នុងឱកាសខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា។ ក្នុងពេលជាមួយគ្នានោះ កំពុងត្រៀមលក្ខខណ្ឌបច្ចេកទេស និងធនធានមនុស្ស; បង្កើត និងដំណើរការយន្តការសហប្រតិបត្តិការជាមួយប្រទេសចិនតាមរយៈគណៈកម្មាធិការសហប្រតិបត្តិការ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
អញ្ជើញថ្លែងសន្និដ្ឋាននៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើថា៖ “ការអនុវត្តគម្រោងនានាគឺផ្អែកលើគោលការណ៍ "៣ មាន" និង "២ គ្មាន"។ "៣ មាន" គឺ មានអត្ថប្រយោជន៍សម្រាប់រដ្ឋ មានអត្ថប្រយោជន៍សម្រាប់ប្រជាជន មានអត្ថប្រយោជន៍សម្រាប់អាជីវកម្ម។ ឈរលើស្មារតី "អត្ថប្រយោជន៍ចុះសម្រុងគ្នា ហានិភ័យចែករំលែកគ្នា"។ "២ គ្មាន" គឺ៖ គ្មានអំពើពុករលួយ អវិជ្ជមាន និងគ្មានការខាតបង់ ឬខ្ជះខ្ជាយទ្រព្យសម្បត្តិសាធារណៈ ការខិតខំប្រឹងប្រែងនិងទឹកប្រាក់របស់ប្រជាជន។ ការអនុវត្តយឺតយ៉ាវ ឬគម្រោងដែលជួបប្រទះនឹងឧបសគ្គ ត្រូវតែបញ្ឈប់ការអនុវត្ត គឺជាការខ្ជះខ្ជាយ”។
ទាក់ទងនឹងគម្រោងផ្លូវដែកក្នុងទីក្រុង លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យមានការរៀបចំផែនការឡើងវិញចំពោះប្រព័ន្ធរថភ្លើងក្រោមដីនៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ៕