ទិដ្ឋភាពនៃសម័យប្រជុំ។ (រូបថត៖ VOV) |
ក្នុងសម័យប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលដៅមួយក្នុង ចំណោមគោលដៅដែលមហាសន្និបាតបក្សលើកទី១៣បានដាក់ចេញនោះ គឺនៅឆ្នាំ ២០២៥ ប្រទេសទាំងមូលនឹងមានផ្លូវល្បឿនលឿន ៣.០០០ គីឡូម៉ែត្រ ហើយនៅឆ្នាំ ២០៣០ ប្រទេសនឹងមានផ្លូវល្បឿនលឿនចំនួន ៥.០០០ គីឡូម៉ែត្រ។ មកដល់ពេលនេះ ប្រទេសទាំងមូលមានគម្រោងធំៗចំនួន ៤០ គម្រោងសមាសភាគចំនួន ៩២ នៅក្នុង វិសម័យផ្លូវគោក ផ្លូវដែក និងអាកាសចរណ៍ ដោយឆ្លងកាត់ខេត្តក្រុងចំនួន ៤៨។ គម្រោងចំនួន ២២ បានសម្រេចរួចរាល់ ជាមួយនឹងគម្រោងសមាសភាគផ្លូវគោក ល្បឿនលឿនចំនួន ១២ គម្រោង ដោយមានប្រវែងសរុប ៦៩៣ គីឡូម៉ែត្រ ឆ្លងកាត់ ខេត្ត-ក្រុងចំនួន ១៥ ដែលនាំឱ្យប្រវែងផ្លូវល្បឿនលឿនសរុបមានជាង ២០០០ គីឡូម៉ែត្រ។ គម្រោងនានាដែលត្រូវបានអនុវត្តន៍និងបញ្ចប់ បានរួមចំណែកជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម បង្កើតលំហអភិវឌ្ឍន៍ថ្មីសម្រាប់មូលដ្ឋាននានាដែលគម្រោងឆ្លង កាត់ បង្កើតតំបន់នគរ សេវាកម្មថ្មី សម្រួលដល់ការធ្វើដំណើរ បង្កើតការងារសម្រាប់ ប្រជាជន និងអភិវឌ្ឍន៍អាជីវកម្មផងដែរ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសមាជិកគណៈកម្មាធិការដឹកនាំ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ជាពិសេសវិនិយោគិន និងអ្នកម៉ៅការ ជួយជ្រោមជ្រែងយ៉ាងសកម្ម និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវចលនាប្រឡងប្រណាំង "៥០០ ថ្ងៃនិងយប់ ខិតខំសម្រេចគម្រោងផ្លូវគោកល្បឿនលឿនដោយជោគជ័យ” ដើម្បីអបអរសាទរមហា សន្និបាតបក្សគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ និង ពិធីបុណ្យសំខាន់ៗរបស់ប្រទេសជាតិ៕

