លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្វាយផ្កានៅស្តូបលោកប្រធានហូជីមិញនៅទីក្រុងញូវដេលី។ (រូបថត៖ VGP) |
ក្នុងជំនួបជាមួយមន្ត្រីកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងសហគមន៍ជនវៀត ណាមនៅឥណ្ឌា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលយកចិត្តទុកដាក់ និងចាត់ទុកសហគមន៍ជនវៀតណាមនៅក្រៅប្រទេសជា ផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីសហគមន៍ជនជាតិវៀតណាម ដោយបានចេញ ផ្សាយយន្តការ និងគោលនយោបាយ បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ ប្រជាជនធ្វើការ រស់នៅ សិក្សា និងរួមវិភាគទានដល់ប្រទេសជាតិ ដូចជាគោល នយោបាយដីធ្លី លំនៅដ្ឋានទិដ្ឋាការ... លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យកម្មាភិបាល បុគ្គលិកស្ថានទូតនិងសហគមន៍ជនវៀតណាមនៅឥណ្ឌាបន្តលើកកំពស់ស្មារតីស្នេហាជាតិ សាមគ្គីភាព ប្រពៃណី ព្រមទាំងជានិច្ចកាលសម្លឹងឆ្ពោះទៅមាតុភូមិ បន្តរួមវិភាគ ទានសម្រាប់ប្រទេសជាតិ និងទំនាក់ទំនងវៀតណាម-ឥណ្ឌាផងដែរ។
មុននោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួម ពិធីសម្ពោធទីស្នាក់ការស្ថានទូតវៀតណាមប្រចាំឥណ្ឌានៅរដ្ឋធានីញូវដេលី៕

