នាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញជិញ និងនាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra។ (រូបថត៖ VOV5) |
នៅទីនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញទៅទស្សនាស្តង់តាំងបង្ហាញផលិតផលសិប្បកម្មវិចិត្រសិល្បៈវៀតណាម និងស្វែងយល់អំពីសិប្បកម្មស្មូន tò he; សិប្បកម្មដេរដួនស្លឹក; ត្បាញឫស្សីនិងផ្តៅ; សេរ៉ាមិច; សិប្បកម្មគំនូរប្រជាប្រិយ Dong Ho។ល។ ក្នុងឱកាសនេះ សិប្បករមកពីភូមិសិប្បកម្មប្រពៃណីបានប្រគល់ជូនលោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra ជាមួយនឹងផលិតផលសិប្បកម្មពិសេសមួយចំនួនដូចជា៖ ដួនស្លឹកភូមិជួង ភូមិ កន្សែងប៉ាក់ ជាដើម។
នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញទៅទស្សនាស្តង់តាំងបង្ហាញផលិតផលសិប្បកម្មវិចិត្រសិល្បៈវៀតណាម។ (រូបថត៖ VOV) |
ពិព័រណ៌នេះក៏បង្ហាញរូបថតអំពីប្រទេសជាតិ ប្រជាជន និងទំនាក់ទំនងរវាងវៀតណាមនិងថៃផងដែរ។ ជាពិសេស រូបថតបានកត់ត្រាអំពីការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៧៦ ដល់ “ភាពជាដៃគូយុទ្ធសាស្ត្រប្រសើរឡើង” ពីឆ្នាំ ២០១៥ ដល់បច្ចុប្បន្ន ជាមួយនឹងសមិទ្ធិផលសំខាន់ៗជាច្រើនលើគ្រប់វិស័យ នយោបាយ ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ វប្បធម៌ អប់រំ-បណ្តុះបណ្តាល ទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន...៕


