នាព្រឹកថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក លឿង គឿងបានអញ្ជើញជាអធិបតីក្នុងសម័យប្រជុំការងារជាមួយគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម និងស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំកំណែទម្រង់ប្រព័ន្ធយុត្តិធម៌មជ្ឈិម ដើម្បីផ្តល់យោបល់លើទិសដៅនិងភារកិច្ចសំខាន់ៗ នៃកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នាពេលខាងមុខ ព្រមទាំងបំពេញបទប្បញ្ញត្តិស្តីពីមុខងារ ភារកិច្ច អំណាច របបការងារ និងទំនាក់ទំនងការងាររបស់គណៈកម្មាធិការដឹកនាំ។
ទិដ្ឋភាពទូទៅនៃសម័យប្រជុំ។ រូបថត៖ VOV

នៅក្នុងជំនួបនេះ ប្រធានរដ្ឋ លោក លឿង គឿងបានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម ដែលបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានា ស្រាវជ្រាវ និងបំពេញសេចក្តីព្រាងបទប្បញ្ញត្តិសម្រាប់ដាក់ជូនការិយាល័យនយោបាយធ្វើការពិនិត្យ និងផ្សព្វផ្សាយ។

លោកប្រធាន លឿង គឿង អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ។ រូបថត៖ VOV

ទន្ទឹមនឹងនោះ លោកប្រធានរដ្ឋក៏បានផ្តល់អនុសាសន៍ឱ្យបន្តសម្របសម្រួល ផ្តល់យោបល់និងរៀបចំឱ្យបានល្អនូវខ្លឹមសារនៃកិច្ចប្រជុំលើកដំបូង បន្ទាប់ពីការិយាល័យនយោបាយមានសេចក្តីសម្រេចសុក្រិតគណៈកម្មាធិការដឹកនាំ។ លោកប្រធានរដ្ឋបានស្នើឱ្យគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិមយកចិត្តទុកដាក់លើការផ្តល់យោបល់លើការកសាងកម្មវិធីការងារសំខាន់ៗ រហូតដល់ចុងបញ្ចប់អាណត្តិ៕