ប្រធានរដ្ឋសភា វៀតណាម លោក Tran Thanh Man បានអញ្ជើញទទួលជួបជាមួយប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សារដ្ឋគុយបា លោក Esteban Lazo Hernandez។ (រូបថត៖ VOV) |
រីឯខ្លួនវិញ ប្រធានរដ្ឋសភានិងជាប្រធានក្រុមប្រឹក្សារដ្ឋគុយបា លោក Esteban Lazo Hernandez បានឲ្យដឹងថា លោកមកវៀតណាមជាមួយនឹងសាររំលែកទុក្ខយ៉ាង ក្រៀមក្រំបំផុតពីរដ្ឋ និងប្រជាជនគុយបាចំពោះរដ្ឋ ប្រជាជនវៀតណាម ព្រមទាំង សម្ដែងនូវការរំលឹកគុណចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong ជាអ្នកដែល បានខិតខំពូនជ្រុំទំនាក់ទំនងរវាងវៀតណាមនិងគុយបាដោយឥតឈប់ឈរ។
ទាក់ទិននឹងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលថ្មីៗនេះ ប្រធាន រដ្ឋសភាទាំងពីរបានកត់សម្គាល់នូវការអភិវឌ្ឍន៍ទំនាក់ទំនងល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងទិសដៅកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ ភាគីទាំង ពីរបានអះអាងថានឹងបន្តសម្របសម្រួលនៅវេទិកាអន្តរជាតិពហុភាគី និងស្ថាប័នសភា ពហុភាគីផ្សេងទៀត ក៏ដូចជាគាំទ្រជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និង អន្តរជាតិដែលជាកង្វល់រួមផងដែរ៕

